47 កាលនាយទាហានម្នាក់បានឃើញហេតុការណ៍ដែលកើតឡើង ក៏សរសើរតម្កើងព្រះជាម្ចាស់ថា៖ «បុរសនេះជាមនុស្សសុចរិតមែន»
48 រីឯបណ្ដាជនទាំងអស់ដែលជួបជុំគ្នាមើលហេតុការណ៍នេះ កាលបានសង្កេតឃើញហេតុការណ៍ដែលបានកើតឡើង ក៏ត្រលប់ទៅវិញទាំងគក់ទ្រូង។
49 ពួកអ្នកដែលស្គាល់ព្រះអង្គទាំងអស់ និងពួកស្ដ្រីដែលបានដើរតាមព្រះអង្គពីស្រុកកាលីឡេមកបានឈរមើលហេតុការណ៍ទាំងនេះពីចម្ងាយ។
50 មើល៍ មានបុរសម្នាក់ឈ្មោះយ៉ូសែបជាសមាជិកម្នាក់នៃក្រុមប្រឹក្សាកំពូល និងជាមនុស្សល្អ ហើយសុចរិត។
51 គាត់មិនបានយល់ស្របជាមួយផែនការ និងអំពើរបស់ពួកគេនេះទេ។ គាត់មកពីក្រុងអើរីម៉ាថេ ជាក្រុងមួយនៃស្រុកយូដា គាត់ជាអ្នកដែលកំពុងរង់ចាំនគរព្រះជាម្ចាស់
52 គាត់បានចូលទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ។
53 កាលគាត់ដាក់សពចុះហើយ ក៏រុំនឹងសំពត់ទេសឯក ហើយបានបញ្ចុះសពនោះនៅក្នុងផ្នូរដែលដាប់ទៅក្នុងថ្ម ជាកន្លែងដែលមិនទាន់បានបញ្ចុះសពណានៅឡើយ។