27 រួចព្រះអង្គក៏ពន្យល់ប្រាប់ពួកគេគ្រប់សេចក្ដីដែលបានចែងអំពីព្រះអង្គនៅក្នុងបទគម្ពីរទាំងអស់ ចាប់ផ្ដើមពីគម្ពីរម៉ូសេរហូតដល់គម្ពីររបស់ពួកអ្នកនាំព្រះបន្ទូល។
28 កាលពួកគេធ្វើដំណើរមកជិតដល់ភូមិនោះហើយ ព្រះអង្គក៏ធ្វើជាយាងបង្ហួសទៅ
29 ប៉ុន្ដែពួកគេបានទទូចសុំព្រះអង្គយ៉ាងខ្លាំងថា៖ «សូមស្នាក់នៅជាមួយយើងសិន ព្រោះល្ងាចណាស់ហើយ» ព្រះអង្គក៏យាងចូលទៅស្នាក់នៅជាមួយពួកគេ។
30 កាលព្រះអង្គអង្គុយនៅតុអាហារជាមួយនឹងពួកគេ ព្រះអង្គបានយកនំប៉័ងមកប្រទានពរ រួចកាច់ឲ្យទៅពួកគេ
31 ពេលនោះភ្នែករបស់ពួកគេត្រូវបានបើកឡើង ហើយពួកគេក៏ស្គាល់ព្រះអង្គ ប៉ុន្ដែព្រះអង្គក៏បាត់ពីមុខពួកគេទៅ។
32 ពួកគេបាននិយាយគ្នាថា៖ «តើចិត្ដរបស់យើងមិនបានឆេះឆួលទេឬ កាលដែលព្រះអង្គបានមានបន្ទូលមកកាន់យើងនៅតាមផ្លូវ គឺនៅពេលព្រះអង្គបកស្រាយបទគម្ពីរប្រាប់យើង?»
33 ពេលនោះពួកគេក្រោកឡើងត្រលប់ទៅក្រុងយេរូសាឡិមវិញ ហើយពួកគេបានឃើញសាវកទាំងដប់មួយ និងពួកអ្នកដែលនៅជាមួយពួកគេកំពុងជួបជុំគ្នា