47 ហើយគេនឹងប្រកាសក្នុងព្រះនាមរបស់ព្រះអង្គអំពីការប្រែចិត្ដសម្រាប់ការលើកលែងទោសបាបដល់ជនជាតិទាំងអស់ចាប់ផ្ដើមពីក្រុងយេរូសាឡិមទៅ
48 ហើយអ្នករាល់គ្នាជាសាក្សីនៃហេតុការណ៍ទាំងនេះ
49 មើល៍ ខ្ញុំបានប្រគល់សេចក្ដីសន្យារបស់ព្រះវរបិតាខ្ញុំដល់អ្នករាល់គ្នាហើយ ប៉ុន្ដែចូរអ្នករាល់គ្នានៅក្នុងក្រុងរហូតដល់អ្នករាល់គ្នាបានគ្របដណ្ដប់ដោយអំណាចពីស្ថានលើ»។
50 ព្រះអង្គក៏នាំពួកគេចេញទៅក្រៅរហូតដល់ក្រុងបេថានី ហើយព្រះអង្គក៏លើកព្រះហស្ដប្រទានពរដល់ពួកគេ។
51 កាលព្រះអង្គកំពុងប្រទានពរឲ្យពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេទៅ គឺត្រូវបានលើកយកទៅឯស្ថានសួគ៌វិញ។
52 ពួកគេក៏ថ្វាយបង្គំព្រះអង្គ ហើយត្រលប់ទៅក្រុងយេរូសាឡិមវិញដោយអំណរជាខ្លាំង
53 និងបាននៅក្នុងព្រះវិហារថ្វាយព្រះពរព្រះជាម្ចាស់ជានិច្ច។