9 ហើយពេលត្រលប់ពីផ្នូរមកវិញ ពួកគេបានប្រាប់ហេតុការណ៍ទាំងអស់នេះដល់សាវកទាំងដប់មួយ ព្រមទាំងអ្នកផ្សេងៗទៀត។
10 ពួកស្ដ្រីដែលបានប្រាប់ហេតុការណ៍ទាំងនោះដល់ពួកសាវក មាននាងម៉ារាអ្នកក្រុងម៉ាក់ដាឡា នាងយ៉ូអាណាន់ និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប ព្រមទាំងស្ដ្រីផ្សេងទៀតដែលនៅជាមួយពួកគេ។
11 ប៉ុន្ដែអ្នកទាំងនោះមិនជឿពួកនាងទេ ដ្បិតពាក្យសំដីរបស់ពួកនាងដូចជាផ្ដេសផ្ដាសសម្រាប់ពួកគេ។
12 លោកពេត្រុសបានក្រោកឡើងរត់ទៅឯផ្នូរ និងបានអោនមើល ក៏ឃើញតែក្រណាត់ទេសឯកប៉ុណ្ណោះ រួចគាត់ក៏ចាកចេញមកវិញដោយងឿងឆ្ងល់អំពីអ្វីដែលកើតឡើង។
13 ហើយមើល៍ នៅថ្ងៃដដែលនោះ មានពីរនាក់ក្នុងចំណោមពួកសិស្សកំពុងធ្វើដំណើរទៅភូមិមួយឈ្មោះភូមិអេម៉ោស ដែលមានចម្ងាយប្រហែលដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡិម
14 ហើយពួកគេនិយាយគ្នាអំពីហេតុការណ៍ទាំងឡាយដែលបានកើតឡើង
15 ហើយពេលពួកគេកំពុងជជែកគ្នា ព្រះយេស៊ូក៏យាងមកជិតធ្វើដំណើរជាមួយពួកគេដែរ