លូកា 3:1-5 KCB

1 នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​

2 នៅ​គ្រា​ដែល​លោក​អាណាស​ និង​លោក​កៃផា​ជា​សម្ដេច​សង្ឃ​ ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហាន​ ជា​កូន​លោក​សាការី​នៅ​ទីរហោឋាន​

3 គាត់​ក៏​ទៅ​ឯ​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​អូរ​យ័រដាន់​ ទាំង​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្អាញ​ពី​ការ​ប្រែ​ចិត្ដ​ ដើម្បី​ទទួល​បាន​ការ​លើកលែង​ទោស​បាប​

4 ដូច​ដែល​បាន​ចែង​ទុក​ក្នុង​បទ​គម្ពីរ​របស់​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀប​ចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ​

5 គ្រប់ទាំង​ជ្រលងភ្នំ​នឹង​ត្រូវ​លុប​បំពេញ​ ហើយ​គ្រប់​ទាំង​ភ្នំ​ និង​ទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​ ឯ​កន្លែង​ក្ងិចក្ងក់​ត្រូវ​តម្រង់​ ហើយ​ផ្លូវ​រដិប​រដុប​ត្រូវ​ធ្វើ​ឲ្យ​រាប​ស្មើ​