15 កាលប្រជាជនកំពុងទន្ទឹងរង់ចាំ ពួកគេគ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពីលោកយ៉ូហានថា ប្រហែលគាត់ជាព្រះគ្រិស្ដទេដឹង។
16 លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។
17 ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
18 គាត់បានប្រកាសដំណឹងល្អ និងបានទូន្មានជាច្រើនទៀតដល់ប្រជាជនយ៉ាងដូច្នេះ។
19 កាលស្ដេចត្រាញ់ហេរ៉ូឌត្រូវលោកយ៉ូហានស្ដីបន្ទោសពីរឿងនាងហេរ៉ូឌាសដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេចបានធ្វើ
20 នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។
21 កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ