23 ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលជាង?
24 តែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នកថា ចូរក្រោកឡើង លើកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះចុះ»។
25 គាត់ក៏ក្រោកឡើងភ្លាមនៅចំពោះមុខពួកគេ លើកគ្រែស្នែងដែលគាត់បានដេក ហើយទៅផ្ទះរបស់គាត់វិញ ទាំងសរសើរតម្កើងព្រះជាម្ចាស់។
26 ពួកគេគ្រប់គ្នាមានសេចក្ដីស្ញប់ស្ញែង ក៏សរសើរតម្កើងព្រះជាម្ចាស់ ហើយបានពេញដោយសេចក្ដីកោតខ្លាច ទាំងនិយាយថា៖ «នៅថ្ងៃនេះ យើងបានឃើញសេចក្ដីអស្ចារ្យ!»
27 ក្រោយពីហេតុការណ៍ទាំងនេះ ព្រះអង្គក៏ចេញទៅ ហើយបានឃើញអ្នកទារពន្ធដារម្នាក់ ឈ្មោះលេវី កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»
28 គាត់បានទុកអ្វីៗទាំងអស់ចោល ហើយក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។
29 រួចលោកលេវីបានរៀបចំពិធីជប់លៀងដ៏ធំមួយនៅផ្ទះរបស់គាត់សម្រាប់ព្រះអង្គ ហើយមានពួកអ្នកទារពន្ធដារច្រើនកុះករ និងអ្នកដទៃទៀតបានចូលរួមបរិភោគជាមួយពួកគេ។