1 ពេលព្រះអង្គមានបន្ទូលទៅបណ្ដាជនដែលកំពុងស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។
2 ពេលនោះ មានបាវបម្រើជាទីសំណព្វចិត្ដរបស់នាយទាហានម្នាក់បានឈឺជិតស្លាប់
3 កាលបានឮអំពីព្រះយេស៊ូ នាយទាហាននោះក៏ចាត់ពួកចាស់ទុំនៃជនជាតិយូដាមកអង្វរព្រះអង្គដើម្បីឲ្យព្រះអង្គយាងមកប្រោសបាវបម្រើរបស់គាត់ឲ្យជា។
4 អ្នកទាំងនោះក៏មកឯព្រះយេស៊ូ ហើយបានអង្វរព្រះអង្គយ៉ាងទទូចថា៖ «គាត់ស័ក្ដិសមទទួលការប្រោសប្រណីពីលោកណាស់
5 ដ្បិតគាត់ស្រឡាញ់ជនជាតិរបស់យើង ព្រមទាំងសង់សាលាប្រជុំឲ្យយើងផង»។
6 ដូច្នេះព្រះយេស៊ូក៏យាងទៅជាមួយពួកគេ ប៉ុន្ដែពេលព្រះអង្គនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះ នាយទាហានក៏ចាត់ពួកមិត្ដសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! កុំឲ្យរំខានលោក ព្រោះខ្ញុំមិនស័ក្ដិសមឲ្យលោកមកក្នុងផ្ទះរបស់ខ្ញុំទេ
7 ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន