លូកា 7:16-22 KCB

16 ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​

17 ដំណឹង​អំពី​ព្រះអង្គ​នេះ​បាន​ឮ​សុស​សាយ​នៅ​ក្នុង​ស្រុក​យូដា​ទាំងមូល​ និង​តំបន់​ទាំង​អស់​នៅ​ជុំវិញ​នោះ។​

18 ហើយ​ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​ប្រាប់​លោក​យ៉ូហាន​អំពី​ការ​ទាំង​អស់​នេះ គាត់​ក៏​ហៅ​សិស្ស​ពីរ​នាក់​ក្នុង​ចំណោម​ពួក​សិស្ស​របស់​គាត់​មក​

19 រួច​បាន​ចាត់​ពួកគេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​លោក​ជា​ព្រះ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​ក៏​យើង​ត្រូវ​ទន្ទឹង​ចាំ​ព្រះ​មួយ​អង្គ​ទៀត?»​

20 កាល​ពួកគេ​មក​ដល់​ ក៏​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​ចាត់​យើង​ឲ្យ​មក​សួរ​លោក​ថា​ តើ​លោក​ជា​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក​ ឬ​យើង​ត្រូវ​រង់ចាំ​មួយ​អង្គ​ទៀត?»​

21 នៅ​ពេល​នោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជាច្រើន​ឲ្យ​បាន​ជា​ពី​ជំងឺ​រោគា​ផ្សេងៗ​ និង​ពី​វិញ្ញាណ​អាក្រក់​ទាំងឡាយ​ ហើយ​បាន​ប្រោស​មនុស្ស​ខ្វាក់​ជាច្រើន​ឲ្យ​មើល​ឃើញ។​

22 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​ចុះ​ គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ​