42 ពេលពួកគេគ្មានអ្វីសង អ្នកចងការក៏លើកលែងឲ្យទាំងពីរនាក់។ ដូច្នេះតើក្នុងចំណោមពីរនាក់នេះ អ្នកណាស្រឡាញ់គាត់ច្រើនជាង?»
43 លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់»
44 ពេលបែរទៅរកស្ដ្រីនោះ ព្រះអង្គមានបន្ទូលទៅលោកស៊ីម៉ូនថា៖ «តើអ្នកឃើញស្ដ្រីនេះទេ! ពេលខ្ញុំចូលមកក្នុងផ្ទះរបស់អ្នក អ្នកមិនបានឲ្យទឹកខ្ញុំលាងជើងទេ ផ្ទុយទៅវិញ នាងបានសម្រក់ទឹកភ្នែកលាងជើងឲ្យខ្ញុំ និងបានយកសក់របស់នាងជូតជើងខ្ញុំ។
45 អ្នកមិនបានថើបខ្ញុំទេ ប៉ុន្ដែនាងវិញបានថើបជើងរបស់ខ្ញុំរហូតតាំងពីពេលខ្ញុំចូលមក
46 អ្នកមិនបានលាបប្រេងលើក្បាលខ្ញុំទេ ប៉ុន្ដែនាងវិញបានលាបប្រេងក្រអូបលើជើងរបស់ខ្ញុំ។
47 ហេតុនេះខ្ញុំប្រាប់អ្នកថា នាងមានសេចក្ដីស្រឡាញ់ច្រើន ព្រោះនាងបានទទួលការលើកលែងទោសបាបជាច្រើនរបស់នាងហើយ ប៉ុន្ដែចំពោះអ្នកណាដែលមានសេចក្ដីស្រឡាញ់តិចនោះ ព្រោះបានទទួលការលើកលែងទោសតិចដែរ»។
48 រួចព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។