10 ព្រះអង្គមានបន្ទូលថា៖ «អាថ៌កំបាំងនៃនគរព្រះជាម្ចាស់ត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាយល់ ប៉ុន្ដែសម្រាប់អ្នកដទៃតាមរយៈរឿងប្រៀបប្រដូចវិញ ដើម្បីឲ្យគេមើល ប៉ុន្ដែមិនឃើញ ឲ្យស្ដាប់ ប៉ុន្ដែមិនយល់។
11 រឿងប្រៀបប្រដូចនេះមានន័យដូចតទៅ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
12 គ្រាប់ពូជលើផ្លូវជាអស់អ្នកដែលបានឮព្រះបន្ទូល រួចអារក្សសាតាំងក៏មកឆក់យកព្រះបន្ទូលនោះពីចិត្ដរបស់ពួកគេទៅ ដើម្បីកុំឲ្យពួកគេជឿ និងបានសង្គ្រោះឡើយ។
13 គ្រាប់ពូជលើថ្មជាអស់អ្នកដែលនៅពេលបានឮព្រះបន្ទូល ក៏ទទួលយកដោយអំណរ តែអ្នកទាំងនេះគ្មានឫសទេ ពួកគេជឿបានតែមួយរយៈ ហើយនៅពេលមានសេចក្ដីល្បួង ពួកគេក៏បោះបង់ចោល។
14 គ្រាប់ពូជដែលធ្លាក់ក្នុងគុម្ពបន្លា អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល ប៉ុន្ដែដោយសារតែសេចក្ដីខ្វល់ខ្វាយ ទ្រព្យសម្បត្ដិ ព្រមទាំងតណ្ហានៃជីវិតតាមមករួបរិត នោះមិនបានបង្កើតផលផ្លែដ៏ល្អឡើយ។
15 គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
16 គ្មានអ្នកណាអុជចង្កៀងហើយយកក្រឡគ្រប ឬដាក់នៅក្រោមគ្រែទេ គឺគេដាក់នៅលើជើងចង្កៀងវិញ ដើម្បីឲ្យពួកអ្នកចូលមកបានមើលឃើញពន្លឺ។