លូកា 8:51-56 KCB

51 ពេល​មក​ដល់​ផ្ទះ​នោះ​ ព្រះអង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកណា​ចូល​ទៅ​ខាង​ក្នុង​ជាមួយ​ព្រះអង្គ​ទេ​ លើកលែង​តែ​លោក​ពេត្រុស​ លោក​យ៉ូហាន​ លោក​យ៉ាកុប​ និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។​

52 មនុស្ស​ទាំង​អស់​កំពុង​កាន់ទុក្ខ​ ទាំង​ទ្រហោ​យំ​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ឈប់​ទ្រហោ​យំ​ទៀត​ទៅ​ ដ្បិត​នាង​មិន​ទាន់​ស្លាប់​ទេ​ គឺ​នាង​កំពុង​ដេក​លក់​ទេ​តើ»​

53 ពួកគេ​ក៏​សើច​ចំអក​ឲ្យ​ព្រះអង្គ​ ដោយ​ដឹង​ថា​នាង​បាន​ស្លាប់​ហើយ​

54 ប៉ុន្ដែ​ព្រះអង្គ​បាន​ចាប់​ដៃ​របស់​នាង​ ទាំង​ស្រែក​ហៅ​ថា៖​ «នាង​តូច​អើយ!​ ក្រោក​ឡើង»​

55 វិញ្ញាណ​របស់​នាង​ក៏​ត្រលប់​មក​វិញ​ ហើយ​នាង​បាន​ក្រោក​ឈរ​ភ្លាម​ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ផ្ដល់​អាហារ​ឲ្យ​នាង​បរិភោគ។​

56 ឪពុក​ម្ដាយ​របស់​នាង​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​កុំ​ឲ្យ​ប្រាប់​អ្នកណា​ម្នាក់​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ។​