លូកា 9:26-32 KCB

26 ដ្បិត​អ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​ និង​ពាក្យ​របស់​ខ្ញុំ​ កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​ និង​របស់​ព្រះវរបិតា​ ព្រមទាំង​ពួក​ទេវតា​បរិសុទ្ធ។​

27 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទីនេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​នគរ​ព្រះជាម្ចាស់»។​

28 ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ ព្រះ​អង្គ​បាន​នាំ​លោក​ពេត្រុស​ លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ​ជាមួយ​ដើម្បី​អធិស្ឋាន។​

29 ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់​ប្រែ​ អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ភ្លឺ​ចាំង​

30 ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​

31 ដែល​បាន​លេច​មក​ក្នុង​សិរី​រុងរឿង​ ទាំង​និយាយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។​

32 លោក​ពេត្រុស​ និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់​បាន​ងងុយ​ដេក​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ។​