លូកា 9:27-33 KCB

27 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទីនេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​នគរ​ព្រះជាម្ចាស់»។​

28 ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ ព្រះ​អង្គ​បាន​នាំ​លោក​ពេត្រុស​ លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ​ជាមួយ​ដើម្បី​អធិស្ឋាន។​

29 ពេល​ព្រះអង្គ​កំពុង​អធិស្ឋាន​ ព្រះភក្ដ្រ​របស់​ព្រះអង្គ​ក៏​ផ្លាស់​ប្រែ​ អាវ​របស់​ព្រះអង្គ​ប្រែជា​ស​ភ្លឺ​ចាំង​

30 ហើយ​មើល៍​ មាន​បុរស​ពីរ​នាក់​កំពុង​សន្ទនា​ជាមួយ​ព្រះអង្គ​ គឺ​ជា​លោក​ម៉ូសេ​ និង​លោក​អេលីយ៉ា​

31 ដែល​បាន​លេច​មក​ក្នុង​សិរី​រុងរឿង​ ទាំង​និយាយ​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ដែល​នឹង​ត្រូវ​សម្រេច​នៅ​ក្រុង​យេរូសាឡិម។​

32 លោក​ពេត្រុស​ និង​ពួក​អ្នក​នៅ​ជា​មួយ​គាត់​បាន​ងងុយ​ដេក​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​កាល​ពួកគេ​ភ្ញាក់ឡើង​ ក៏​ឃើញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ និង​បុរស​ពីរ​នាក់​ដែល​កំពុង​ឈរ​ជាមួយ​ព្រះអង្គ។​

33 កាល​អ្នក​ទាំង​ពីរ​នោះ​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ​ លោក​ពេត្រុស​បាន​ទូល​ទៅ​ព្រះយេស៊ូ​ថា៖​ «លោក​គ្រូ​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទីនេះ​ សូម​ឲ្យ​យើង​ធ្វើ​រោង​បីទៅ​ គឺ​មួយ​សម្រាប់​លោក មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​ ប៉ុន្ដែ​គាត់​មិន​ដឹង​អំពី​អ្វី​ដែល​គាត់​កំពុង​និយាយ​ឡើយ។​