33 កាលអ្នកទាំងពីរនោះចាកចេញពីព្រះអង្គទៅ លោកពេត្រុសបានទូលទៅព្រះយេស៊ូថា៖ «លោកគ្រូ ជាការល្អណាស់ដែលយើងបាននៅទីនេះ សូមឲ្យយើងធ្វើរោងបីទៅ គឺមួយសម្រាប់លោក មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា» ប៉ុន្ដែគាត់មិនដឹងអំពីអ្វីដែលគាត់កំពុងនិយាយឡើយ។
34 កាលព្រះយេស៊ូជ្រាបគំនិតក្នុងចិត្ដរបស់ពួកគេ ព្រះអង្គក៏យកក្មេងតូចម្នាក់ឲ្យមកឈរក្បែរព្រះអង្គ
35 រួចមានសំឡេងចេញពីពពកមកថា៖ «នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!»
36 ក្រោយមានសំឡេងនោះ ឃើញតែព្រះយេស៊ូមួយអង្គប៉ុណ្ណោះ ហើយពួកគេក៏ស្ងាត់មាត់ រួចនៅគ្រានោះពួកគេមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ឡើយអំពីហេតុការណ៍ដែលពួកគេបានឃើញ។
37 ថ្ងៃបន្ទាប់ ពេលពួកគេចុះពីភ្នំមក បណ្ដាជនច្រើនកុះករបានមកជួបព្រះអង្គ
38 ហើយមើល៍ មានបុរសម្នាក់ស្រែកពីក្នុងចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! ខ្ញុំសូមអង្វរ សូមមើលកូនប្រុសរបស់ខ្ញុំផង ព្រោះវាជាកូនតែមួយរបស់ខ្ញុំ
39 ដ្បិតមានវិញ្ញាណមួយចូលក្នុងវា ហើយស្រែកឡើងភ្លាម រួចផ្ដួលកូនខ្ញុំឲ្យដួលប្រកាច់ប្រកិនបែកពពុះមាត់ ហើយវាញាំញីកូនរបស់ខ្ញុំមិនងាយចេញឡើយ។