លូកា 9:45-51 KCB

45 តែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ដ្បិត​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ដើម្បី​មិន​ឲ្យ​យល់​ពី​សេចក្ដី​នេះ​ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។​

46 មាន​ការ​ប្រកែក​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​សិស្ស​ គឺ​ថា​តើ​អ្នកណា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួកគេ។​

47 កាល​ព្រះយេស៊ូ​ជ្រាប​គំនិត​ក្នុង​ចិត្ដ​របស់​ពួកគេ​ ព្រះអង្គ​ក៏​យក​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​ក្បែរ​ព្រះអង្គ​

48 រួច​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នកណា​ដែល​ទទួល​ក្មេង​តូច​នេះ​ក្នុង​ឈ្មោះ​ខ្ញុំ​ នោះ​គឺ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ​ នោះ​គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​ ដ្បិត​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ»។​

49 លោក​យ៉ូហាន​ទូល​ឆ្លើយ​ថា៖​ «លោក​គ្រូ​ យើង​បាន​ឃើញ​មនុស្ស​ម្នាក់​បណ្ដេញ​អារក្ស​ដោយ​ឈ្មោះ​របស់​លោក​ ហើយ​យើង​បាន​ឃាត់​គាត់​ ព្រោះ​គាត់​មិន​បាន​ដើរ​តាម​ជាមួយ​យើង​ទេ»។​

50 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​អ្នកណា​មិន​ប្រឆាំង​អ្នក​រាល់គ្នា​ នោះ​នៅ​ខាង​អ្នក​រាល់គ្នា​ហើយ»។​

51 កាល​ជិត​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​ទៅ​ស្ថានសួគ៌​ ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។​