លូកា 9:51-57 KCB

51 កាល​ជិត​ដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវ​លើក​ឡើង​ទៅ​ស្ថានសួគ៌​ ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ​ក្រុង​យេរូសាឡិម។​

52 ព្រះអង្គ​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ ពួកគេ​ក៏​ចេញ​ទៅ​ និង​បាន​ចូល​ក្នុង​ភូមិ​មួយ​របស់​ពួក​សាម៉ារី​ ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ។​

53 ប៉ុន្ដែ​ពួក​សាម៉ារី​មិន​បាន​ទទួល​ព្រះអង្គ​ទេ​ ព្រោះ​គោលដៅ​របស់​ព្រះអង្គ​ គឺ​កំពុង​យាង​ទៅ​ក្រុង​យេរូសាឡិម។​

54 កាល​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​សិស្ស​បាន​ឃើញ​ហើយ​ ក៏​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ចង់​ឲ្យ​យើង​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ពួកគេ​ដែរ​ឬ​ទេ?»​

55 ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​បន្ទោស​ពួក​សិស្ស​ [ថា៖​ «អ្នក​រាល់គ្នា​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​វិញ្ញាណ​បែបណា​ទេ​

56 ដ្បិត​កូន​មនុស្ស​មិន​បាន​មក​ដើម្បី​បំផ្លាញ​ជីវិត​មនុស្ស​ទេ​ គឺ​ដើម្បី​សង្គ្រោះ​ពួកគេ​វិញ»]​ រួច​ពួកគេ​ក៏​ចេញ​ទៅ​ភូមិ​ផ្សេង​ទៀត។​

57 ពេល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ មាន​បុរស​ម្នាក់​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​បី​លោក​ទៅ​ទីណា​ក៏ដោយ»​