52 ព្រះអង្គបានចាត់អ្នកនាំសារឲ្យទៅមុនព្រះអង្គ ពួកគេក៏ចេញទៅ និងបានចូលក្នុងភូមិមួយរបស់ពួកសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ។
53 ប៉ុន្ដែពួកសាម៉ារីមិនបានទទួលព្រះអង្គទេ ព្រោះគោលដៅរបស់ព្រះអង្គ គឺកំពុងយាងទៅក្រុងយេរូសាឡិម។
54 កាលលោកយ៉ាកុប និងលោកយ៉ូហានជាសិស្សបានឃើញហើយ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គចង់ឲ្យយើងហៅភ្លើងធ្លាក់ពីលើមេឃមកបញ្ឆេះពួកគេដែរឬទេ?»
55 ប៉ុន្ដែព្រះអង្គបានបែរមកបន្ទោសពួកសិស្ស [ថា៖ «អ្នករាល់គ្នាមិនដឹងថាខ្លួនឯងមានវិញ្ញាណបែបណាទេ
56 ដ្បិតកូនមនុស្សមិនបានមកដើម្បីបំផ្លាញជីវិតមនុស្សទេ គឺដើម្បីសង្គ្រោះពួកគេវិញ»] រួចពួកគេក៏ចេញទៅភូមិផ្សេងទៀត។
57 ពេលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានបុរសម្នាក់ទូលទៅព្រះអង្គថា៖ «ខ្ញុំនឹងដើរតាមលោក ទោះបីលោកទៅទីណាក៏ដោយ»
58 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «សត្វកញ្ជ្រោងមានរូង ឯសត្វស្លាបលើមេឃមានសំបុក ប៉ុន្ដែកូនមនុស្សគ្មានកន្លែងសម្រាប់ដាក់ក្បាលកើយឡើយ»។