1 ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។
2 ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រាអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់ព្រះជាម្ចាស់ គឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។
3 កូនចៅបេនយ៉ាមីនបានទទួលដំណឹងថា ប្រជាជនអ៊ីស្រាអែលលើកទ័ពមកដល់មីសប៉ាហើយ។ពេលនោះ ប្រជាជនអ៊ីស្រាអែលសួរទៅបុរសលេវីថា៖ «ចូរនិយាយប្រាប់យើងមើល តើឧក្រិដ្ឋកម្មនេះកើតឡើងយ៉ាងដូចម្ដេច»?
4 បុរសលេវីជាប្ដីរបស់ស្ត្រីដែលត្រូវគេសម្លាប់ ក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងខ្ញុំបានចូលទៅក្រុងគីបៀរ ជាទឹកដីរបស់ពួកបេនយ៉ាមីន ដើម្បីសម្រាកនៅពេលយប់។
5 យប់នោះ ស្រាប់តែពួកអ្នកក្រុងគីបៀរលើកគ្នាមកធ្វើបាបខ្ញុំ ដោយឡោមព័ទ្ធផ្ទះដែលខ្ញុំស្នាក់នៅ។ ពួកគេមានបំណងសម្លាប់ខ្ញុំ ប៉ុន្តែ នៅទីបំផុត ពួកគេបាននាំគ្នារំលោភប្រពន្ធចុងខ្ញុំ រហូតដល់នាងបាត់បង់ជីវិត។