ចៅហ្វាយ 20:45-48 KHSV

45 ក្នុង​ចំណោម​ទាហាន​បេន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

46 នៅ​ថ្ងៃ​នោះ ទាហាន​បេន‌យ៉ាមីន​ដែល​សុទ្ធ​តែ​ខ្លាំង​ពូកែ បាន​បាត់​បង់​ជីវិត​ទាំង​អស់​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់។

47 រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

48 កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កម្ទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។