ចៅហ្វាយ 21:1-4 KHSV

1 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជួប‌ជុំ​គ្នា​នៅ​មីស‌ប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​បេន‌យ៉ាមីន ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

2 ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​បេត‌អែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។

3 គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បាត់​បង់​កុល‌សម្ព័ន្ធ​មួយ?»។

4 ស្អែក​ឡើង ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេ​ត្រី​ភាព។