ចៅហ្វាយ 21:7-13 KHSV

7 តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

8 គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ

9 ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជា‌ជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។

10 ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។

11 ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។

12 ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

13 បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេន‌យ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។