54 បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។
55 បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។
56 គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។
57 គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។
58 គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចា៎ស ព្រម!»។
59 គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។
60 ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖«ប្អូនរេបិកាអើយសូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្សរាប់លានរាប់កោដិនាក់សូមឲ្យពូជពង្សនាងគ្រប់គ្រងលើពួកខ្មាំងសត្រូវរបស់នាង»។