លោកុ‌ប្បត្តិ 5 KHSV

បញ្ជី​រាយ​នាម​បុព្វបុរស​ពី​លោក​អដាំ​ដល់​លោក​ណូអេ

1 នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ:នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌ជាម្ចាស់

2 ព្រះ‌អង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។

3 ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយ‌សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។

4 ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

5 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

6 ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។

7 ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំ‌ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

8 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់‌ពីរ​ឆ្នាំ។

9 ពេល​លោក​អេណុស​មាន​អាយុ​កៅ‌សិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។

10 ក្រោយ​ពី​បង្កើត​កៃណាន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

11 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

12 ពេល​លោក​កៃណាន​មាន​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។

13 ក្រោយ​ពី​បង្កើត​ម៉ាលេ‌លាល​មក លោក​កៃណាន​រស់​បាន​ប្រាំ​បី​រយ​សែ‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

14 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

15 ពេល​លោក​ម៉ាលេ‌លាល​មាន​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារ៉េឌ។

16 ក្រោយ​ពី​បង្កើត​យ៉ារ៉េឌ​មក លោក​ម៉ាលេ‌លាល​រស់​បាន​ប្រាំ‌បី​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

17 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

18 ពេល​លោក​យ៉ារ៉េឌ​មាន​អាយុ​មួយ​រយ​ហុក‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។

19 ក្រោយ​ពី​បង្កើត​ហេណុក​មក លោក​យ៉ារេឌ​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

20 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

21 ពេល​លោក​ហេណុក​អាយុ​ហុក‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូសាឡា។

22 ក្រោយ​ពី​បង្កើត​មធូសាឡា លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន

23 លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុក‌សិប​ប្រាំ​ឆ្នាំ។

24 លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះ‌ជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

25 ពេល​លោក​មធូសាឡា​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ប្រាំ‌ពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។

26 ក្រោយ​ពី​បង្កើត​ឡាម៉េក​មក លោក​មធូសាឡា​រស់​បាន​ប្រាំ‌ពីរ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

27 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក‌សិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

28 ពេល​លោក​ឡាម៉េក​មាន​អាយុ​មួយ​រយ​ប៉ែត‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​ម្នាក់

29 ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សម្រាល​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ‌អម្ចាស់​បាន​ដាក់​បណ្ដាសា”។

30 ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅ‌សិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

31 លោក​រស់​បាន​ទាំង​អស់​ប្រាំ‌ពីរ​រយ​ចិត‌សិប​ប្រាំ‌ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

32 ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50