39 លោកអ៊ីសាកជាឪពុកមានប្រសាសន៍តបទៅគាត់វិញថា៖«កូននឹងរស់នៅលើដីដែលគ្មានជីជាតិហើយក៏គ្មានទឹកសន្សើមធ្លាក់ពីលើមេឃមកដែរ។
40 កូននឹងចិញ្ចឹមជីវិតដោយមុខដាវកូននឹងបានទៅជាខ្ញុំបម្រើរបស់ប្អូនកូនក៏ប៉ុន្តែ សន្សឹមៗកូននឹងរើបម្រះចេញផុតពីនឹមរបស់ប្អូនកូន»។
41 លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
42 មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។
43 ឥឡូវនេះ កូនអើយ ចូរស្ដាប់ម្ដាយ គឺកូនត្រូវរត់ភៀសខ្លួនទៅនៅជាមួយលោកឡាបាន់ ជាឪពុកធំរបស់កូន នៅឯស្រុកខារ៉ានទៅ។
44 កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទំរាំបងរបស់កូនត្រជាក់ចិត្តវិញ។
45 ពេលណាបងរបស់កូនបាត់ខឹងនឹងកូន ព្រមទាំងភ្លេចនូវអំពើដែលកូនបានប្រព្រឹត្តចំពោះវាហើយនោះ ម្ដាយនឹងប្រើគេឲ្យទៅហៅកូនមកវិញ ដ្បិតម្ដាយមិនចង់ឲ្យកូនទាំងពីរនាក់បាត់បង់ជីវិតក្នុងថ្ងៃតែមួយឡើយ»។