លោកុ‌ប្បត្តិ 28:1-4 KHSV

1 លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។

2 ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

3 សូម​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ប្រទាន​ពរ​កូន ឲ្យ​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ចំនួន​ធំ!

4 សូម​ព្រះ‌អង្គ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​លោក​អប្រាហាំ កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្មសិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ដល់​លោក​អប្រាហាំ!»។