3 សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជាជាតិមួយចំនួនធំ!
4 សូមព្រះអង្គប្រទានពរកូន និងពូជពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។
5 បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។
6 លោកអេសាវឃើញលោកអ៊ីសាកឲ្យពរលោកយ៉ាកុប និងចាត់គាត់ឲ្យទៅរកប្រពន្ធនៅស្រុកប៉ាដាន់-អើរ៉ាម ទាំងផ្ដែផ្ដាំនៅពេលឲ្យពរនោះថា កុំយកស្ត្រីសាសន៍កាណានមកធ្វើជាភរិយា
7 គាត់ឃើញលោកយ៉ាកុបធ្វើតាមបង្គាប់ឪពុកម្ដាយ ចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម
8 លោកអេសាវយល់ឃើញថា លោកអ៊ីសាក ជាឪពុក មិនពេញចិត្តនឹងស្ត្រីសាសន៍កាណានទេ។
9 លោកអេសាវក៏ទៅរកលោកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺនាងម៉ាហាឡាត ជាបងរបស់នាងនេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ។