26 លោកឡាបាន់តបវិញថា៖ «នៅស្រុកយើងនេះមិនដែលមាននរណាលើកកូនពៅឲ្យគេ មុនកូនច្បងឡើយ
27 ចូរបង្គ្រប់ពិធីមង្គលការជាមួយនាងឲ្យបានមួយអាទិត្យសិន រួចហើយសឹមពុកលើកនាងមួយទៀតឲ្យ តែកូនត្រូវធ្វើការឲ្យពុកប្រាំពីរឆ្នាំទៀត»។
28 លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។
29 លោកឡាបាន់ប្រគល់នាងប៊ីលហា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងរ៉ាជែល។
30 លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។
31 កាលព្រះអម្ចាស់ទតឃើញថា លោកយ៉ាកុបមិនសូវស្រឡាញ់លោកស្រីលេអាដូច្នេះ ព្រះអង្គក៏ប្រោសឲ្យគាត់មានកូន រីឯលោកស្រីរ៉ាជែលវិញ នៅជាស្ត្រីអារ។
32 លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។