លោកុ‌ប្បត្តិ 29:27-33 KHSV

27 ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។

28 លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។

29 លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។

30 លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។

31 កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។

32 លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។

33 គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះ‌អង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។