លោកុ‌ប្បត្តិ 29:7-13 KHSV

7 លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។

8 គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។

9 លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។

10 ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។

11 បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

12 លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។

13 កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។