23 គាត់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ គាត់ពោលថា៖ «ព្រះជាម្ចាស់បានដកសេចក្ដីអាម៉ាស់ចេញពីខ្ញុំហើយ»។
24 គាត់ដាក់ឈ្មោះកូននោះថា “យ៉ូសែប” ទាំងពោលថា៖ «សូមព្រះជាម្ចាស់បន្ថែមឲ្យខ្ញុំមានកូនប្រុសមួយទៀត!»។
25 ក្រោយពេលលោកស្រីរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។
26 សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។
27 លោកឡាបាន់តបទៅវិញថា៖ «សូមកូនយោគយល់ដល់ពុកផង។ ពុកដឹងយ៉ាងច្បាស់ថា ព្រោះតែកូន ព្រះអម្ចាស់បានប្រទានពរពុក។
28 ចូរប្រាប់ពុកមក កូនចង់បានថ្លៃឈ្នួលប៉ុន្មាន ពុកនឹងប្រគល់ឲ្យ»។
29 លោកយ៉ាកុបជម្រាបគាត់ថា៖ «លោកឪពុកជ្រាបស្រាប់ហើយថា ខ្ញុំបាននៅបម្រើលោកឪពុកយ៉ាងណា ហើយថា ព្រោះតែខ្ញុំ ហ្វូងសត្វរបស់លោកឪពុកក៏បានកើនចំនួនយ៉ាងណាដែរ