លោកុ‌ប្បត្តិ 30:5-11 KHSV

5 នាង​ប៊ីល‌ហា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

6 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

7 នាង​ប៊ីល‌ហា​ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ទៀត​ជូន​លោក​យ៉ាកុប។

8 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជួយ​ខ្ញុំ​ឲ្យ​តទល់​នឹង​បង​ស្រី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​ជ័យ‌ជំនះ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា “ណែប‌ថាលី”។

9 កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

10 នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក​យ៉ាកុប។

11 លោក​ស្រី​លេអា​ពោល​ថា៖ «មាន​សំណាង​ហើយ!» នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“កាដ”។