19 ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងព្រះបាទដាវីឌ ក្នុងពេលដែលស្ដេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងព្រះបាទសូល។ ប៉ុន្តែ ទ័ពរបស់ព្រះបាទដាវីឌពុំបានចូលរួមច្បាំងទេ ព្រោះពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនបានពិគ្រោះគ្នា បញ្ជូនទ័ពរបស់ព្រះបាទដាវីឌឲ្យវិលត្រឡប់ទៅវិញ ពួកគេគិតថា៖ «បើដាវីឌចូលដៃជាមួយស្ដេចសូល ជាម្ចាស់របស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។