លូកា 10:1-4 KCB

1 បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​មក​ ព្រះអម្ចាស់​រើស​តាំង​សិស្ស​ចិត​សិប​នាក់​ផ្សេង​ទៀត​ និង​ចាត់​ពួកគេ​ពីរ​នាក់ៗ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង​ និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុង​នឹង​ទៅ។​

2 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​ ដូច្នេះ​ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ​

3 ចូរ​ទៅ​ចុះ​ ហើយ​មើល៍ ខ្ញុំ​ចាត់​អ្នក​រាល់គ្នា​ឲ្យ​ទៅ​ដូចជា​កូន​ចៀម​កណ្ដាល​ហ្វូង​ចចក។​

4 កុំ​យក​ថង់​ប្រាក់​ ថង់​យាម​ ឬ​ស្បែក​ជើង​ទៅ​តាម​ឡើយ​ ហើយ​កុំ​ជម្រាប​សួរ​អ្នកណា​នៅ​តាម​ផ្លូវ​ឲ្យ​សោះ។​