លូកា 10:11-17 KCB

11 សូម្បីតែ​ធូលី​ដី​ពី​ក្រុង​របស់​អ្នក​រាល់គ្នា​ដែល​ជាប់​នឹង​ជើង​របស់​យើង​ ក៏​យើង​រលាស់​ចេញ​ឲ្យ​អ្នក​រាល់គ្នា​វិញ​ដែរ​ ប៉ុន្ដែ​ចូរ​ដឹង​ការ​នេះ​ចុះ​ថា​ នគរ​ព្រះជាម្ចាស់​បាន​មក​ជិត​បង្កើយ​ហើយ។​

12 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​នោះ​ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត​។​

13 វេទនា​ដល់​អ្នក​ហើយ​ ក្រុង​ខូរ៉ាស៊ីន​ វេទនា​ដល់​អ្នក​ហើយ​ ក្រុង​បេតសៃដា!​ ព្រោះ​ប្រសិន​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​រាល់គ្នា​បាន​សំដែង​នៅ​ក្រុង​ទីរ៉ុស​ និង​ក្រុងស៊ីដូន​វិញ​ នោះ​គេ​មុខជា​ប្រែ​ចិត្ដ​តាំងពី​យូរ​ ដោយ​ស្លៀក​សំពត់​ធ្មៃ​ ទាំង​អង្គុយ​ក្នុង​ផេះ​មិន​ខាន​

14 ប៉ុន្ដែ​នៅ​ពេល​ជំនុំជម្រះ​ក្រុង​ទីរ៉ុស​ និង​ស៊ីដូន ​មុខជា​ងាយទ្រាំ​ជាង​អ្នក​រាល់គ្នា។​

15 ឯ​អ្នក​វិញ​ ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​នឹង​ថ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាននរក​មិន​ខាន។​

16 អ្នកណា​ស្ដាប់​អ្នក​រាល់គ្នា​ គឺ​ស្ដាប់​ខ្ញុំ​ អ្នកណា​បដិសេធ​នឹង​អ្នក​រាល់គ្នា​ គឺ​បដិសេធ​ខ្ញុំ​ ហើយ​អ្នកណា​បដិសេធ​ខ្ញុំ​ គឺ​បដិសេធ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

17 សិស្ស​ទាំង​ចិត​សិប​នាក់​បាន​ត្រលប់​មក​វិញ​ដោយ​អំណរ​ ទាំង​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម្បីតែ​ពួក​អារក្ស​ក៏​ចុះចូល​នឹង​យើង​ក្នុង​នាម​របស់​ព្រះអង្គ​ដែរ»​