36 ក្នុងចំណោមអ្នកទាំងបីនេះ តើអ្នកគិតថា ម្នាក់ណាគួរក្លាយជាអ្នកជិតខាងរបស់បុរសម្នាក់ដែលបានជួបពួកចោរប្លន់នោះ?»
37 អ្នកជំនាញច្បាប់នោះបានទូលថា៖ «គឺម្នាក់ដែលបានបង្ហាញសេចក្ដីមេត្ដាករុណាដល់បុរសនោះ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់វិញថា៖ «ចូរអ្នកទៅ ហើយប្រព្រឹត្ដច្នោះដែរចុះ»។
38 កាលពួកគេកំពុងធ្វើដំណើរទៅ ព្រះអង្គបានយាងចូលទៅក្នុងភូមិមួយ ហើយមានស្ដ្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ
39 នាងមានប្អូនស្រីម្នាក់ទៀតដែរ ឈ្មោះម៉ារាដែលកំពុងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដោយអង្គុយនៅទៀបបាទាព្រះអម្ចាស់។
40 ឯនាងម៉ាថាវិញកំពុងវក់វីនឹងការបម្រើជាច្រើន នាងក៏ចូលមកទូលថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមិនអើពើទេឬ ដែលប្អូនស្រីខ្ញុំទុកឲ្យខ្ញុំបម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំផង»
41 ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលឆ្លើយទៅនាងថា៖ «ម៉ាថាអើយ! ម៉ាថា អ្នកព្រួយខ្វល់ខ្វាយពីកិច្ចការច្រើនម្ល៉េះ
42 គឺមានកិច្ចការមួយដែលចាំបាច់ ឯម៉ារាវិញជ្រើសរើសចំណែកដ៏ល្អនោះហើយ មិនគួរដកយកពីនាងឡើយ»។