លូកា 10:38-42 KCB

38 កាល​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ ព្រះអង្គ​បាន​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ ហើយ​មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា​បាន​ទទួល​ព្រះអង្គ​

39 នាង​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ដែរ​ ឈ្មោះ​ម៉ារា​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​ដោយ​អង្គុយ​នៅ​ទៀប​បាទា​ព្រះអម្ចាស់។​

40 ឯ​នាង​ម៉ាថា​វិញ​កំពុង​វក់វី​នឹង​ការ​បម្រើ​ជាច្រើន​ នាង​ក៏ចូល​មក​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​មិន​អើពើ​ទេ​ឬ​ ដែល​ប្អូន​ស្រី​ខ្ញុំទុក​ឲ្យ​ខ្ញុំ​បម្រើ​តែ​ម្នាក់​ឯង?​ សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំ​ផង»​

41 ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «ម៉ាថា​អើយ!​ ម៉ាថា​ អ្នក​ព្រួយ​ខ្វល់ខ្វាយ​ពី​កិច្ចការ​ច្រើន​ម្ល៉េះ​

42 គឺ​មាន​កិច្ចការ​មួយ​ដែល​ចាំបាច់​ ឯ​ម៉ារា​វិញ​ជ្រើសរើស​ចំណែក​ដ៏​ល្អ​នោះ​ហើយ​ មិន​គួរ​ដក​យក​ពី​នាង​ឡើយ»។​