លូកា 11:19-25 KCB

19 ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ពួកគេ​នឹង​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា​

20 ប៉ុន្ដែ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​ នោះ​នគរ​ព្រះជាម្ចាស់​បាន​មក​ដល់​អ្នក​រាល់គ្នា​ហើយ។​

21 នៅ​ពេល​មនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​ នោះ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​មុខជា​គង់​វង្ស។​

22 ប៉ុន្ដែ​នៅពេល​មនុស្ស​ខ្លាំង​ជាង​គាត់​មក​យក​ឈ្នះ​លើ​គាត់​ អ្នក​នោះ​នឹង​ដក​យក​អាវុធ​ជា​ទី​ទុក​ចិត្ដ​របស់​គាត់​ចេញ​ រួច​ក៏​យក​របស់​ដែល​ប្លន់​បាន​ទៅ​ចែក​គ្នា​ទៀត​ផង។​

23 អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​

24 ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែងរក​កន្លែង​សម្រាក​នៅ​ទី​ហួតហែង​ ប៉ុន្ដែ​រក​មិន​បាន​ នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ​

25 ហើយ​ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​ផ្ទះ​នោះ​បោស​ស្អាត​ ទាំង​មាន​របៀប​ផង​