លូកា 11:21-27 KCB

21 នៅ​ពេល​មនុស្ស​ខ្លាំង​ប្រដាប់​អាវុធ​យាម​ផ្ទះ​របស់​គាត់​ នោះ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​មុខជា​គង់​វង្ស។​

22 ប៉ុន្ដែ​នៅពេល​មនុស្ស​ខ្លាំង​ជាង​គាត់​មក​យក​ឈ្នះ​លើ​គាត់​ អ្នក​នោះ​នឹង​ដក​យក​អាវុធ​ជា​ទី​ទុក​ចិត្ដ​របស់​គាត់​ចេញ​ រួច​ក៏​យក​របស់​ដែល​ប្លន់​បាន​ទៅ​ចែក​គ្នា​ទៀត​ផង។​

23 អ្នក​ដែល​មិន​នៅ​ខាង​ខ្ញុំ​ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ​ អ្នក​ដែល​មិន​ប្រមូល​ជាមួយ​ខ្ញុំ​ អ្នក​នោះ​កំចាត់​កំចាយ​ហើយ។​

24 ពេល​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ម្នាក់​ វា​ក៏​ទៅ​ស្វែងរក​កន្លែង​សម្រាក​នៅ​ទី​ហួតហែង​ ប៉ុន្ដែ​រក​មិន​បាន​ នោះ​វា​និយាយ​ថា​ អញ​នឹង​ត្រលប់​ទៅ​ផ្ទះ​របស់​អញ​ដែល​អញ​បាន​ចេញ​មក​នោះ​វិញ​

25 ហើយ​ពេល​មក​ដល់​ វា​ក៏​ឃើញ​ថា​ផ្ទះ​នោះ​បោស​ស្អាត​ ទាំង​មាន​របៀប​ផង​

26 នោះ​វា​ក៏ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ដែល​អាក្រក់​ជាង​វា​ចូលទៅ​នៅ​ទីនោះ​ ដូច្នេះ​ស្ថានភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។​

27 នៅ​ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ពី​សេចក្ដី​ទាំង​នេះ​ មាន​ស្ដ្រី​ម្នាក់​បន្លឺ​សំឡេង​ពី​ក្នុង​ចំណោម​បណ្ដាជន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «មាន​ពរ​ហើយ​ ម្ដាយ​ណា​ដែល​បាន​បង្កើត​អ្នក​ និង​បាន​បំបៅ​អ្នក»។​