11 ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ
12 ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះអំពីអ្វីដែលត្រូវនិយាយ។»
13 មានមនុស្សម្នាក់ពីក្នុងចំណោមបណ្ដាជនបានទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង»
14 ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?»
15 រួចព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ចូរយកចិត្ដទុកដាក់ ហើយប្រុងប្រយ័ត្នចំពោះសេចក្ដីលោភលន់ទាំងអស់ ព្រោះជីវិតរបស់មនុស្សមិនស្ថិតលើការមានទ្រព្យសម្បត្ដិដ៏ហូរហៀររបស់ខ្លួនទេ»។
16 ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៅពួកគេថា៖ «បុរសអ្នកមានម្នាក់ មានចម្ការមួយដែលឲ្យផលយ៉ាងច្រើន
17 ហើយគាត់បានគិតក្នុងចិត្ដថា តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេច ព្រោះខ្ញុំគ្មានកន្លែងទុកផលរបស់ខ្ញុំ?