លូកា 12:30-36 KCB

30 ដ្បិត​សាសន៍​ដទៃ​នៅ​លោកិយ​នេះ​ស្វែងរក​របស់​ទាំង​នេះ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ជ្រាប​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវការ​របស់​ទាំង​នេះ​

31 ប៉ុន្ដែ​ចូរ​ស្វែងរក​នគរ​របស់​ព្រះអង្គ​ចុះ​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​សេចក្ដី​ត្រូវការ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា។​

32 ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​

33 ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​

34 ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​រាល់គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។​

35 ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​

36 គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​