លូកា 12:32-38 KCB

32 ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​

33 ចូរ​លក់​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​ ហើយ​ចែក​ទាន​ចុះ​ ចូរ​ធ្វើ​ថង់​ប្រាក់​ដែល​មិន​ចេះ​ចាស់​សម្រាប់​ខ្លួន​ ជា​ទ្រព្យ​សម្បត្ដិ​មិន​ចេះ​អស់​នៅ​ស្ថានសួគ៌​ ជា​កន្លែង​ដែល​គ្មាន​ចោរ​ចូល​មក​ជិត​ ឬ​កណ្ដៀរ​ស៊ី​បំផ្លាញ​ទេ​

34 ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​រាល់គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។​

35 ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​

36 គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​

37 បាវបម្រើ​ទាំង​នោះ​មាន​ពរ​ហើយ​ នៅ​ពេល​ដែល​ចៅហ្វាយ​ត្រលប់​មក​វិញ​ ហើយ​ឃើញ​ពួកគេ​កំពុង​រង់ចាំ។​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ គាត់​នឹង​រៀប​ចំ​ខ្លួន​ដោយ​ឲ្យ​ពួកគេ​អង្គុយ​នៅ​តុ​ ហើយ​គាត់​ក៏​មក​ក្បែរ​បម្រើ​ពួកគេ​វិញ​

38 បើ​គាត់​មក​ដល់​នៅ​ពេល​កណ្ដាល​អធ្រាត្រ​ ឬ​ទៀប​ភ្លឺ​ ហើយ​គាត់​ឃើញ​ដូច្នេះ​ គឺ​អ្នក​ទាំង​នោះ​មាន​ពរ​ហើយ។​