37 បាវបម្រើទាំងនោះមានពរហើយ នៅពេលដែលចៅហ្វាយត្រលប់មកវិញ ហើយឃើញពួកគេកំពុងរង់ចាំ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គាត់នឹងរៀបចំខ្លួនដោយឲ្យពួកគេអង្គុយនៅតុ ហើយគាត់ក៏មកក្បែរបម្រើពួកគេវិញ
38 បើគាត់មកដល់នៅពេលកណ្ដាលអធ្រាត្រ ឬទៀបភ្លឺ ហើយគាត់ឃើញដូច្នេះ គឺអ្នកទាំងនោះមានពរហើយ។
39 ប៉ុន្ដែចូរអ្នករាល់គ្នាដឹងការនេះថា ប្រសិនបើម្ចាស់ផ្ទះបានដឹងថាចោរមកនៅម៉ោងណា នោះគាត់មុខជាមិនបណ្ដោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ។
40 ដូច្នេះចូរអ្នករាល់គ្នាប្រុងប្រៀបយ៉ាងដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា»។
41 លោកពេត្រុសទូលសួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនេះសម្រាប់យើង ឬក៏សម្រាប់មនុស្សទាំងអស់ដែរ?»
42 ព្រះអម្ចាស់មានបន្ទូលតបថា៖ «ដូច្នេះតើអ្នកណាជាមេការដ៏ស្មោះត្រង់ ហើយឆ្លាតដែលចៅហ្វាយតែងតាំងឲ្យមើលខុសត្រូវលើពួកបាវបម្រើរបស់គាត់ដើម្បីចែកអាហារឲ្យតាមពេលវេលា?
43 មានពរហើយ បាវបម្រើណាដែលចៅហ្វាយមកដល់ ហើយឃើញកំពុងធ្វើដូច្នេះ។