45 ប៉ុន្ដែប្រសិនបើបាវបម្រើនោះគិតនៅក្នុងចិត្ដថា ចៅហ្វាយរបស់អញក្រមកដល់ណាស់ នោះគាត់ក៏ចាប់ផ្ដើមវាយបាវបម្រើប្រុសស្រីឯទៀតៗ ព្រមទាំងស៊ីផឹកទាល់តែស្រវឹង
46 ចៅហ្វាយរបស់គាត់នឹងមកវិញនៅថ្ងៃមួយដែលគាត់ស្មានមិនដល់ និងនៅម៉ោងដែលគាត់មិនដឹងទាល់តែសោះ ចៅហ្វាយនឹងកាត់គាត់ជាកង់ៗ រួចដាក់គាត់រួមជាមួយនឹងពួកអ្នកមិនជឿ។
47 ដូច្នេះបាវបម្រើណាដែលដឹងបំណងរបស់ចៅហ្វាយ ប៉ុន្ដែមិនប្រុងប្រៀបខ្លួនជាស្រេច ឬមិនធ្វើតាមបំណងចៅហ្វាយ នោះនឹងត្រូវវាយច្រើនរំពាត់។
48 អ្នកណាដែលមិនដឹង ហើយបានធ្វើអ្វីមួយសមនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចតួចទេ ដ្បិតអ្នកណាដែលគេឲ្យច្រើន នោះគេនឹងទារច្រើនពីអ្នកនោះវិញ ឯអ្នកណាដែលគេមានទំនុកចិត្ដច្រើន នោះគេនឹងសុំពីអ្នកនោះរឹតតែច្រើនដែរ។
49 ខ្ញុំមកដើម្បីនាំភ្លើងមកផែនដីនេះ ហើយខ្ញុំចង់បានណាស់ បើភ្លើងនោះបានដុតឆេះរួចហើយ
50 រីឯខ្ញុំវិញ មានពិធីជ្រមុជមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំត្រូវទទួលការឈឺចាប់បំផុត លុះត្រាតែពិធីនោះបានសម្រេច
51 តើអ្នករាល់គ្នាគិតថា ខ្ញុំមកដើម្បីនាំយកសេចក្ដីសុខសាន្ដដល់ផែនដីឬ? ទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា គឺជាការបាក់បែកវិញ