លូកា 12:47-53 KCB

47 ដូច្នេះ​បាវបម្រើ​ណា​ដែល​ដឹង​បំណង​របស់​ចៅហ្វាយ​ ប៉ុន្ដែ​មិន​ប្រុង​ប្រៀប​ខ្លួន​ជាស្រេច​ ឬ​មិន​ធ្វើ​តាម​បំណង​ចៅហ្វាយ​ នោះ​នឹង​ត្រូវ​វាយ​ច្រើន​រំពាត់។​

48 អ្នកណា​ដែល​មិន​ដឹង​ ហើយ​បាន​ធ្វើ​អ្វី​មួយ​សម​នឹង​ត្រូវ​រំពាត់​ នោះ​នឹង​ត្រូវ​វាយ​តិច​តួច​ទេ​ ដ្បិត​អ្នកណា​ដែល​គេ​ឲ្យ​ច្រើន​ នោះ​គេ​នឹង​ទារ​ច្រើន​ពី​អ្នក​នោះ​វិញ​ ឯ​អ្នកណា​ដែល​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​ នោះ​គេ​នឹង​សុំ​ពី​អ្នក​នោះ​រឹតតែ​ច្រើន​ដែរ។​

49 ខ្ញុំ​មក​ដើម្បី​នាំ​ភ្លើង​មក​ផែនដី​នេះ​ ហើយ​ខ្ញុំ​ចង់​បាន​ណាស់​ បើ​ភ្លើង​នោះ​បាន​ដុត​ឆេះ​រួច​ហើយ​

50 រីឯ​ខ្ញុំ​វិញ​ មាន​ពិធី​ជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ ហើយ​ខ្ញុំ​ត្រូវ​ទទួល​ការ​ឈឺចាប់​បំផុត​ លុះត្រា​តែ​ពិធី​នោះ​បាន​សម្រេច​

51 តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​

52 ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​

53 ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​