លូកា 12:49-55 KCB

49 ខ្ញុំ​មក​ដើម្បី​នាំ​ភ្លើង​មក​ផែនដី​នេះ​ ហើយ​ខ្ញុំ​ចង់​បាន​ណាស់​ បើ​ភ្លើង​នោះ​បាន​ដុត​ឆេះ​រួច​ហើយ​

50 រីឯ​ខ្ញុំ​វិញ​ មាន​ពិធី​ជ្រមុជ​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ ហើយ​ខ្ញុំ​ត្រូវ​ទទួល​ការ​ឈឺចាប់​បំផុត​ លុះត្រា​តែ​ពិធី​នោះ​បាន​សម្រេច​

51 តើ​អ្នក​រាល់គ្នា​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​សេចក្ដី​សុខសាន្ដ​ដល់​ផែនដី​ឬ?​ ទេ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ គឺ​ជា​ការ​បាក់បែក​វិញ​

52 ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​

53 ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​

54 រួច​ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែរ​ថា៖​ «ពេល​ណា​អ្នក​រាល់គ្នា​ឃើញ​ពពក​ពូន​ឡើង​នៅ​ទិស​ខាង​លិច​ អ្នក​រាល់គ្នា​ក៏​និយាយ​ភ្លាម​ថា​ ជិត​ភ្លៀង​ហើយ​ នោះ​ក៏​កើត​ឡើង​ដូច្នោះ​មែន​

55 ហើយ​ពេល​ណា​មាន​ខ្យល់​ទិស​ខាង​ត្បូង​បក់​មក​ អ្នក​រាល់គ្នា​និយាយ​ថា​ អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ​ នោះ​ក៏​កើត​មាន​មែន។​