លូកា 12:52-58 KCB

52 ដ្បិត​ចាប់ពី​ពេល​នេះ​តទៅ​ គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំ​នាក់​នឹង​បាក់​បែក​គ្នា​ គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់​ ឬ​ពីរ​នាក់​ទាស់​នឹង​បី​នាក់​

53 ឪពុក​នឹង​ត្រូវ​បែកបាក់​ទាស់​ជា​មួយ​កូន​ប្រុស​ កូន​ប្រុស​ទាស់​ជាមួយ​ឪពុក​ ហើយ​ម្ដាយ​ទាស់​ជាមួយ​កូន​ស្រី​ កូន​ស្រី​ទាស់​ជាមួយ​ម្ដាយ​ ឯ​ម្ដាយ​ក្មេក​ទាស់​ជាមួយ​កូន​ប្រសារ​ស្រី​ កូន​ប្រសារ​ស្រី​ទាស់​ជាមួយ​ម្ដាយ​ក្មេក»​

54 រួច​ព្រះអង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​បណ្ដាជន​ដែរ​ថា៖​ «ពេល​ណា​អ្នក​រាល់គ្នា​ឃើញ​ពពក​ពូន​ឡើង​នៅ​ទិស​ខាង​លិច​ អ្នក​រាល់គ្នា​ក៏​និយាយ​ភ្លាម​ថា​ ជិត​ភ្លៀង​ហើយ​ នោះ​ក៏​កើត​ឡើង​ដូច្នោះ​មែន​

55 ហើយ​ពេល​ណា​មាន​ខ្យល់​ទិស​ខាង​ត្បូង​បក់​មក​ អ្នក​រាល់គ្នា​និយាយ​ថា​ អាកាស​ធាតុ​នឹង​ប្រែជា​ក្ដៅ​ នោះ​ក៏​កើត​មាន​មែន។​

56 មនុស្ស​មាន​ពុត​អើយ!​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃ​មេឃ​ និង​ផែន​ដី​ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​ចេះ​សំគាល់​សម័យ​នេះ​ដូច្នេះ?​

57 តើ​ហេតុអ្វី​ក៏​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ?​

58 ដ្បិត​នៅ​ពេល​អ្នក​នៅ​តាម‍​ផ្លូវ​ជាមួយ​គូ​វិវាទ​របស់​អ្នក​ទៅ​ជួប​អាជ្ញាធរ​ ចូរ​ខំ​ប្រឹង​ដោះ​ស្រាយ​ជាមួយ​គាត់​នៅ​តាម​ផ្លូវ​ចុះ ក្រែងលោ​គេ​អូស​អ្នក​ទៅ​ឲ្យ​ចៅក្រម​ ចៅក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​នគរ​បាល​ ហើយ​នគរ​បាល​ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។​