លូកា 12:56-59 KCB

56 មនុស្ស​មាន​ពុត​អើយ!​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​ផ្ទៃ​មេឃ​ និង​ផែន​ដី​ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​ចេះ​សំគាល់​សម័យ​នេះ​ដូច្នេះ?​

57 តើ​ហេតុអ្វី​ក៏​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ?​

58 ដ្បិត​នៅ​ពេល​អ្នក​នៅ​តាម‍​ផ្លូវ​ជាមួយ​គូ​វិវាទ​របស់​អ្នក​ទៅ​ជួប​អាជ្ញាធរ​ ចូរ​ខំ​ប្រឹង​ដោះ​ស្រាយ​ជាមួយ​គាត់​នៅ​តាម​ផ្លូវ​ចុះ ក្រែងលោ​គេ​អូស​អ្នក​ទៅ​ឲ្យ​ចៅក្រម​ ចៅក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​នគរ​បាល​ ហើយ​នគរ​បាល​ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។​

59 ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ចេញ​ពី​ទី​នោះ​មិន​បាន​ឡើយ​ លុះ​ត្រា​តែ​សង​គេ​ដោយ​ឥត​ខ្វះ​មួយ​ឡិបតា»។​