8 ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្ស កូនមនុស្សនឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ដែរ
9 ហើយអ្នកណាដែលបដិសេធខ្ញុំនៅមុខមនុស្ស អ្នកនោះនឹងត្រូវបដិសេធវិញនៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់។
10 អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចលើកលែងទោសឲ្យបាន តែអ្នកណាប្រមាថព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចលើកលែងទោសឲ្យបានទេ។
11 ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ
12 ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះអំពីអ្វីដែលត្រូវនិយាយ។»
13 មានមនុស្សម្នាក់ពីក្នុងចំណោមបណ្ដាជនបានទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង»
14 ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកអើយ! តើអ្នកណាតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ឬជាអាជ្ញាកណ្ដាលរបស់ពួកអ្នក?»