4 ឬមួយអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំសង្កត់ស្លាប់ទាំងនោះជាមនុស្សបាបលើសមនុស្សទាំងអស់ ដែលរស់នៅក្រុងយេរូសាឡិមឬ?
5 មិនមែនទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ»។
6 រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើមដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ
7 គាត់ក៏ប្រាប់ទៅអ្នកថែចម្ការថា មើល៍ បីឆ្នាំមកហើយដែលខ្ញុំបានមករកផ្លែពីដើមល្វានេះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ចូរកាប់ចោលទៅ ហេតុអ្វីទុកឲ្យនៅខាតដីដូច្នេះ?
8 ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍
9 ក្រែងលោឆ្នាំក្រោយមានផ្លែ ប៉ុន្ដែបើគ្មានទេសឹមកាប់វាចោលចុះ»។
10 នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គកំពុងបង្រៀនក្នុងសាលាប្រជុំ